Stories of Steve Jobs - Library

show

Books | News | Biography | Computer



Saturday, June 24, 2017

Stories of Steve Jobs

about Steve Jobs

ប្រវត្ដិ​ Steve jobs


បើសិនជាយើងមិននិយាយទៅដល់ ស្វីវ ចប ក្នុងចំណោម សស្សអច្ឆរិយៈនៅលើពិភពលោកក្នុងសតវត្សនេះ គឺបានចាត់ទុកថា Website នេះ បានបាត់បង់កម្លាំងជំរុញចិត្តយ៉ាងខ្លាំង ពីព្រោះគាត់ជាអ្នកាបានបង្កើតក្រុមហ៊ុន Apple ឲក្លាយជា innovation and design Lលមានន័យថា ការបង្កើតថ្មី និងការចនា ដ៏អស្ចារ្យដែលពិភព លោកមិនធ្លាប់មានពីមុនមក។ ក៏ប៉ុន្តែ គាត់មិនបានដឹងថា ខ្លួនរបស់គាត់ជាអ្នកបង្កើតថ្មី ដែល ជាមពលខ្លាំង នៅក្នុងចិត្តរបស់មនុស្សជំនាន់ថ្មីទាំងឡាយ ដែលបានដឹងពីរឿងរ៉ាវរបស់គាត់ ។ គាត់ គឺជាកម្លាំងជំរុញចិត្តឲមនុស្សជំ ថ្មីរាប់រយលាននាក់ ចមានការចេះភ្ញាក់រឭក ក្រោកតស៊ូសម្រាប់ កាសមើស្រមៃរបស់ខ្លួន និងការឈានទៅរកភាពជោគជ័យនៅក្នុងជីវិត ទៅតាមបែបបទរបសខ្លួន ដោយមិនចាំបាច់ដូចអ្នកដទៃឡើយ។ តាមរយៈឃ្លាគ្មានទីបំផុតដែលមនុស្សជុំវិញពិភពលោកបានស្តាលច្បាស ដែលគាត់តែងតែនិយាយថា «ជំណាក់កាលជីវិតយស យើងនោះ មានការកំណត់ ចូរកុំមានការខ្លះខ្ចាយពេលវេលាទៅជា យនឹងការសនៅតាមអ្នកដទៃ ពីព្រោះតែ គ្រប់ពេលវេលាដែល ស្ទីវ ចប ធំដឹងក្តីមក គាត់បានធ្វើអ្វីៗគ្រប់យាងតាមពាក្យបញ្ញារបស់ បេះដួង មិនធ្លាប់គិតចងធ្វើជាអ្នកដទៃ និងត្រាប់តាមភាពជោគជ័យ របស់អ្នកឡើយ។​ស្ទីវ ចប បានចំណាយពេលវេលាទាំងពេល និងជាគជ័យ រហូតទាល់តែដល់ពេលលាចាកលោកនេះដោយមានការសោកស្ដាយយ៉ាងក្រៃលែងជាមួយជុំវិញពិភពលោកកាលពីថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១១។​ ការដែលមិនខ្លះខ្ចាយពេលវេលាទៅជាមួយនឹងការរស់នៅតាមអ្នកដទៃនោះនិងចាប់ផ្ដើមបានបង្ហាញឲឃើញតាំងពីក្មេងដូចគ្នានិងការរំដោះខ្លួនចេញពីបេះដូងមិនល្អ។​ គាតជាមនុស្សដែលមានការគិតខុសពីអ្នកដទៃហើយមិនព្រមរស់នៅក្នុងក្របខណ្ឌដែលត្រូវកំណត់ ឲដើរឡើង។​ ការដែលសម័យដែលគាត់រៀននៅមហាវិទ្យាល័យរីត គាត់បាននិយាយយ៉ាងដាច់ខាតចំពោះឪពុកម្តាយគាត់ថា នឹងទៅ រៀននៅមហាវិទ្យាល័តវិតដែលជាមហាវិទ្យាដែលបានផ្ដល់នូវសេរីភាពនិងការរស់នៅតាមដែលចិត្តប្រាថ្នាបាន។ ប៉ុន្ដែគាត់ក៏គាត់ត្រូវបានឈប់ពាក់កណ្ដាល់ទីពីរមហាវិទ្យាល័យដែលគាត់បានជ្រើសរើសដោយខ្លួនឯង។ តាមការពិតនោះ គាត់មិនចង់លាឈប់នោះទែ គ្រាន់តែគាត់មិនចង់បង់ថ្លៃសាលា និងមិនចង់រៀនមុខវិជ្ជាដែលខ្លួនមិនបានចាប់អារម្មណ៏ប៉ណ្ណោះ។ គាត់បានផ្ដល់បទសម្ភាសន៏ថាភ្លាមនោះដែលខ្ញុំសម្រេចចិត្តថាបោះបង់ចោលការសិក្សា ខ្ញុំគឺលេងបានរៀនមុខវិជ្ជាដែលមិនចូលចិត្តហើយហើយខ្ញុំងាកទៅរៀនមុខវិជ្ជាដែលខ្ញុំចង់រៀនវិញនៅក្នុងចំណោមមុខវិជ្ជាទាំងនោះគឺមុខវិជ្ជាចលនាអក្សរពីព្រោះគាត់មិនឃើញខិតប័ណ្ណដែលបិទនៅមហាវិទ្យាល័យ ដែលបានសរសេរយ៉ាងស្អាត ប្លែកមិនធ្លាប់ឃើញពីមុខមក។
ក្រោយមកទៀត ពីព្រោះតែមុខវិជ្ជាចលនាអក្សរដែលគាត់មិនជ្រើសរើសចូលរៀនដោយមិនខ្វល់នេះហើយធ្វើឲកុំទ្យូទ័រ Mac មានម៉ូតអក្សរស្អាតជ្រើសរើសជាច្រើន ​និងមានការរៀបចំទុកក្នុងប្រអប់ហ្វាល់បានយ៉ាងរៀបរយ សូម្បីតឺ កម្មវិធី Window ក៏ត្រាប់ទៅតាមកម្មវិធី Mac ដែល។ គាត់បានជ្រើសអ្វីជាបេះដូងរបស់គាត់ប្រាប់ថា ហ្នឹងហើយ និងការចូលចិត្ត ប៉ុណ្ណឹង ហើយជាហេតុផល់សំខាន់ក្នុងការជ្រើសរើសបង្កើតកុំទ្យូទ័រក្រាហ្វិចឡើងក្នុងលោក ដែលក្រោមឈ្មោះថា Apple សោយធ្វើក្នុងរោងឡានតូចៗជាមួយនិងមិត្តភក្កជិតស្និតដែល មានចំណងចំណូលចិត្តដូចគ្នា។ សូម្បីតែឈ្មាោះក្រុមហ៊ុនដែលជាភាសាអង់គ្លេស Apple របស់គាត់ ក៏បានមកពីផ្លែប៉ោមដែលគាត់ចូលចិត្តហូបនោះដែល។ យើងក៏បានប្រាប់ហើយថា គាត់ គឺជាមនុស្ស មិនតាមអ្នកដទែឲតែគាត់បានជ្រើសរើសអ្វីដែលគាត់ស្រឡាញ់ ចូលចិត្ត វាគ្រប់គ្រាន់ហើយ។ អ្វីដែលធ្វើឲគាត់មិនតាមអ្នកដទៃនោះគឺការមានទំណុបចិត្តខ្ពស់ថា គ្នានអ្វីនៅក្នុងលោកយើងនេះដែលមិនអាចធ្វើបាននោះទេហើយក៏គាត់បានបញ្ជូនឆ្លងកាត់តាមរយៈកម្លាំងជំរុញមហាសាលនៅក្នុងខ្លួនទៅឲមនុស្សទាំងឡាយពាក់ព័ន្ធបានធ្វើនូវអ្វីដែលគាត់បានតាំងចិត្តមានការចំរេចចិត្តទាល់តែបាន ដោយទៅតាមវិធីសាស្ត្រជាច្រើនរបស់គាត់ផ្ទាល់។ ពាក្យថា មិនអាចទៅរួចបាន គឺជាពាក្យដែល ស្គី ចប ស្អប់ បំផុតនៅក្នុងជីវិត ហើយកូនចៅរបស់គាត់ក៏បានសឹងច្បាស់ថា ចៀសវាងនិយាយពាក្យសម្ដីនេះ នៅចំពោះមុខ ស្ទីវ ចប ពីព្រោះតែគាត់នឹង និងស្ដីបន្ទោសឲជាមិនខាន។ នៅក្នុងជីវិតរបស់គាត់មានមួលដ្ឋានគិតដ៏គួរឲចាប់អារម្មណ៍ដែលគាត់បានយកមកបង្រៀនកូនចៅនៅក្នុងក្រុម ចលនាចំនាញក្នុងពិភពលោក។ ចូរមានការគិតពីចារណាពាក្យពីម៉ាត់ ដែលមានប្រយោជន៏យ៉ាងណាខ្លះចំពោះជីវិត ពាក្យដំបូង នោះគឺ កុំសម្រុះសម្រួល មនុស្ស ដូចជា ស្ទីវ ចប​ នោះគឺមិនទទួលឡើយចំពោះការងារដែលចេញមកមិនល្អ និងសូម្បីតែអាចទៅមិនបាន ក៏គាត់មិនយល់ព្រមដែល។ គាត់ជឿថា ការងារដែលបុគ្គលិកនោះធ្វើ និងបានបង្ហាយឲឃើញបុគ្គលិងលក្ខណៈរបស់បុគ្គលនោះបានយ៉ាងច្បាស់ ហើយក៏ដូចបាននិយាយថា ពាក្យនេះ បានផុសឡើងចំពោះមុខកូនចៅរបស់គាត់នៅខែកញ្ញា ឆ្នាំ ១៩៨២ ដែលគាត់នាំកូនចៅប្រហែលជា ៥០នាក់នៅក្នុងក្រុមបង្កើត កុំព្យូទ័Mac សរីដំបូង ទៅសម្រាក។ នៅពេលដែលពួកគេអង្កុយនៅតុខាងមុខគេគាត់ក៏បាននិយាយខ្សាៗមួយសន្ទុះ ហើយបានក្រោយឈរឡើងទៅ សរសរគំនិតរបស់គាត់នៅលើក្ដារថា Do not compromise អោនន័យ ថា កុំសម្រុះសម្រួល។ ក្រៅពីមានពាក្សស្លោកប្រចាំក្រុមការងារហើយនោះ ថែបជាពាក្យបញ្ជាដាច់ខាត់ក្នុងការចលនាចង្កើតថ្មី ៗ ឡើងមកក្នុងស្លាក់សញ្ជា Apple ដែលត្រូវតែធ្វើបានល្អបំផុតទៅតាមសមត្ថភាពដែលអាចធ្វើបាន ហើយក៏បានផ្ដល់ផលឲស្ទើរតែគ្រប់ដំណាក់កាល់បង្កើតអ្វីថ្មី ដែលចេញមកប្រកបដោយថាមពល និងជាទីស្រលាញ់ចិត្តរបស់មនុស្សជុំវិញមនុស្សជុំវិញពិភពលោក។ ពាក្យទីពីរដែល ស្ទីវ ចប និយាយនោះគឺ ធ្វើជាចោរសមុទ្រប្រសើរជាងធ្វើជាទាហានជើងទឹក ប៉ុន្ដែគាត់ចង់បណ្ណុះបណ្ណាលឲក្រុមការងារ មានការហ៊ានជំទាស់ ដើម្បីនាំឆ្ពោះទៅកាន់កាស្រមើស្រមៃនិងវិធីធ្វើការងារដែលមនុស្សទូទៅធ្វើមិនដូច។ គាត់បានលើកឧទារហណ៏ថា ទាំងទាហានជើងទឹក ដែលចោរសមុទ្រនោះ គឺមានជីវិតស្រដៀង គ្នាប៉ុន្ដែពួកគេមានការគិតខុសគ្នា ទោះបីពួកគេត្រូវរស់នៅក្នុងទូកដែលត្រូវឆ្លង់កាត់ព្យុះភ្លៀង រស់នៅលើទឹក និងនៅក្រោមមេឃគ្រប់ពេលវេលា ក៏ប៉ុន្ដែទាហានយើងទឹកត្រូវរស់នៅក្រោមវិន័យ ធ្វើតាមចិត្តមិនបានពីព្រោះតែមានច្បាប់វិន័យជាច្រើនគ្រប់គ្រង់។ នៅក្រោមរបៀបវិន័យយូរៗទៅ ថ្ងៃណាមួយអ្នកនិងក្លាយជាទម្លាប់ មានការអ្វីក៏ត្រូវស្លាប់អ្នកដទៃបញ្ជាទាំងអស់។ ស្របពេលជាមួយគ្នានជដែល ចោរសមុទ្រ គឺមិនចាំមបាច់រង់ចាំពាក្យបញ្ជាពីអ្នកណាឡើយ ចង់ធ្វើអ្វីក៏បានតាមចិត្តជីវិតមានតែការសប្បាយរីករាយ មានការស្រមើស្រមៃ និងឃ្លាន។ ប្រការទាំងនេះ ទំនងជាមានគុណសម្បត្តិល្អ របស់អ្នកនៅក្រៅក្របខ័ណ្ឌ ដែលនិងអាចបង្កើតស្នាដៃឲពិភពលោកបានភ្ញាក់ផ្អើល។ មានមនុស្សជាច្រើននាក់បាននិយាយថាពាក្រទាំងពីរនេះជាផ្នែកមួយដែលជួយបង្កើតក្រុមហ៊ុន Appleមានភាពល្បីល្បាញនិងធ្វើឲស្ទីវចបចេញពីមនុស្សធម្មតាទៅជាមនុស្សល្បីល្បាញទូទាំងពិភពលោកមានស្នាដែខ្ពស់ជាងមនុស្សរាប់ពាន់ឡាននាក់ ក៏ប៉ុន្ដែគាតនៅតែមានក្ដីស្រមៃដែលជាអត្ដសញ្ញាណបានបង្ហាញ់ឲមនុស្សទាំងឡាយបានឃើញពិភាពសាមញ្ញនៅក្នុងការរស់នៅដ៏មានតម្លៃរបស់គាត់ថ្វីបើរជាគាត់មានឋានៈជានាយកប្រតិបត្តិការក្រុមហ៊ុនដឺលមានប្រាក់រាប់សែនលានដុល្លាក៏ដោយ ក៏ប៉ុន្ដែគាត់នៅតែចូលចិត្តសំលៀកបំពាក់អាវកតាំងព៌ណ ខ្មៅ ខោប៊យ និងស្បែកជើងឃ្លុប ទៅធ្វើការនិងទៅកន្លែផ្សេងៗ ដោយមិនខ្វល់ពីអ្នកទាំងអស់ឡើយ។ រួមទាំងការឡងធ្វើបទបង្ហាញ់ ពីស្នាដៃផលិតផលថ្មីៗរបស់គាត់ ដែលមនុស្សទូទាំងពិភពលោកបានស្គាល់ហើយចាប់ទុកថា គាត់មានកាស្រមៃផ្ទុយគ្នា និងនាយកប្រតិបត្តិរបស់គ្រុមហ៊ុនជាច្រើននៅជុំវិញពិភពលោក ដែលពូកគេទាំងនោះ បានព្យាយាមឲមនុស្សទាំងឡាយមានភាពជឿជាក់ក៏ប៉ុន្ដែ សម្រាប់ ស្ទីវ ចប ប្រហែលជាមិនដូច្នេះទេ។ ថាមពលអំណាចជំនឿចិត្តសមត្ថភាពរបស់គាត់ទាំងអស់ដែលគាត់មាន គឺគាត់ផ្ដល់ឲការងារច្នៃប្រឌិត ទាំងអស់របស់ក្រុមហ៊ុន Apple ដែលគាត់បានបង្កើតដោយស្នាដៃរបស់គាត់ផ្ទាល់។ គាត់ក៏មិនចូលចិត្ដឲអ្វីមករញ៉េរញ៉ៃដែលធ្វើឲគាត់បាត់បង់គំនិតទិសដៅ និងថាមពលនៃកាធ្វើបទ បង្ហាញ់របស់គាត់នោះទេ ដែលគាត់កំពុងបញ្ជូនទៅកាន់មនុស្សទាំងឡាយទៅតាមរយៈការស្វែងរកការ អភិវឌ្ឍន៏ IPhone IPad IPod ដែលចាប់ផ្ដើមបន្ថយអ្វីដែលមិនសំខាន់ចេញទុកតែអ្វីដែលចាំបាច់តែ ប៉ុណ្ណោះ ដោយគោលការណ៏ តិច ប៉ុន្ដែច្រើន ពីបាក់ធ្វើឲងាយ ដែលគាត់ប្រកាន់ខភ្ជាប់រហូតអស់មួយជិវិត។ ផលិតផលទាំងនោះ ក៏បានធ្វើឲ ស្ទីវ ចប ល្បីល្បាយទូទាំងពិភពលោកតែម្ដងទៀត ដោយបន្ទាប់ពីគាត់ធ្លាប់បានល្បីល្បាយម្ដងរួចមកហើយ នៅក្នុងាឋានៈជាអ្នកបង្កើត Macintosh ដែលគេបានឲឈ្លោះថា ជាកុំទ្យូទ័រក្រាហ្វិកល្អបំផុតនៅក្នុងពិភពលោកដែលសព្វថ្ងៃនេះមិនមានកុំទ្យូទ័រ ណាអាចប្រៀបផ្ទឹមជាមួយបានឡើយ។ អ្នកជំនាញផ្នែកពាណិជ្ជកម្មទាំងឡាយ បានឲដឹងថា មានអ្វីមួយដែលបានធ្វើឲ ស្ទីវ ចប ក្លាយជាអ្នកជោគជ័យច្រើនបំផុតនៅក្នុងពិភពការងារនោះ គឺការធ្វើបទបង្ហាញពេញលេញទៅដោយថាមពលដែលមានចលនាគ្នានថ្ងៃអស់។ ពេលដែលគាត់ឈរនៅលើវេទិនាគឺមនុស្សដែលនៅត្រង់នោះទាំងអស់ ត្រូវតែស្គាល់គាត់។ មនុស្សជាច្រើក្នុងមជ្ឈដ្ឋាននេះ បានឲដឹងថាគាពូកែធ្វើបទបង្ហាញណាស់ ហើយមានវេទិកាជាច្រើន ដែលគាត់អាចធ្វើឲមានភាពភ្ញាក់ផ្អើលទៅដល់អតិថិជន ដែលបានចូលរួមក្នុងកម្មវិធីជាពិសេសនោះ នៅលើវាទិការប្រចាំឆ្នាំ ដូចជាវាទិកា Macworld និងរាល់ពេលដែលគាត់បានឡើងវេទិកានេះ គាត់គឺនិងបានលឺសំឡេងស្រែកហ៊ោកព្ជ្រៀវអឺកង សើចប្បាយនិងសំឡេងទះដៃគ្រប់ពេលវេលា។ ស្ទីវ ចប គឺបានធ្វើរឿងគ្រប់យ៉ាងឲមានភាពសាមញ្ញទៅតាមជំនឿព្រះពុទ្ធសាសនា និកាយដែលគាត់បានប្រកាន់ភ្ជាប់ជាមាគ៌ានៅក្នុងកាដឹងនាំជិវិត ដូចនេះគាត់បានមើលពិភពលោក គ្រប់ដំណើរជិវីតទៅតាមបែបអ្នកមានបញ្ញាភ្ញាក់រលឹករាល់ទង្វើលនៃខ្យល់ដកដង្ហើមចេញចូល មិនប្រឆាំងបណ្ដាយទៅតាមធម្មជាតិ។ ភាពខ្លាំងលេខមួយរបស់ ស្ទីវ ចប មិនត្រឹមបានជះឥទ្ធិពលទៅដល់ពិភពការងារតែ ប៉ុណ្ណោះទេ ក៏ប៉ុន្ដែ គាត់នៅតែរក្សាភាពខ្លាំងនៅក្នុងការរស់យ៉ាងមានតម្លៃ។ មានថ្ងៃមួយគាត់បានធ្លាប់ផ្ដល់ចំឡើយទៅដល់អ្នកកាសែតអំពីទិសដៅនៅក្នុងការរស់នៅរបស់គាត់ថា “ការធ្វើជាអ្នកមានបំផុតនៅក្នុងវិមាន គឺមិនមែនជាអ្វីដែលខ្ញុំបានត្រូវការនោះទេ ក៏ប៉ុន្ដែ ការដែលបានដេកលើគ្រែ ហើយនិយាយថាថ្ងៃនេះ យើងបានវត្ថុដ៏អស្ចារ្យទូកឲពិភពលោក នោះគឺជាអ្វីដែលខ្ញុំត្រូវការបំផុត”។ ពាក្យសម្ដីរបសើគាត់កាលពី២០ឆ្នាំកន្លងផុតទៅបានបង្ហាញ់ឲឃើញថាគាត់បានធ្វើទៅតាមពាក្យសម្ដីរបស់គាត់គ្រប់ប្រការ ពីព្រោះតែគាត់់បានបង្កើតវត្ថុដ៏អស្ចារ្យទុកឲពិភពលោកជាច្រើន ហើយបើទោះគាត់បានលាចាកលោកនេះទៅ និងគ្មានថ្ងៃវិលត្រឡប់ក៏ដោយ ប៉ុន្ដែគេជឿថា ជិវីត និងស្នាដែរបស់គាត់និងក្លាយជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លាទៅដល់មនុស្សទាំងឡាយ ដែលបានដឹងពីជំនាន់មួយទៅជំនាន់មួយទៀត៕


អរគុណសំរាប់ចូលមកអាន Website របស់ខ្ញុំ និងសុំទោសបើរមានខុសពាក្យណាសូម Comment នៅខាងក្រោម !

P01